ECONOMIC

ក- ទីផ្សារក្នុងន័យធម្មតា
ទីផ្សារ គឺជាកន្លែងដោះដូរផលិតផលរវាងអ្នកទិញនិងអ្នកលក់ក្នុងក្របខណ្ឌតំបន់ភូមិសាស្ត្រ ក្នុងរយៈពេលកំណត់មួយ និងតាមតម្លៃសមស្របមួយ ។ ផលិតផលដែលត្រូវដោះដូរលើទីផ្សារ អាចជាទំនិញ សេវាកម្ម ឬ អាចជាធនធាន ។
ទីផ្សារ គឺជាមជ្ឈដ្ឋានចាំបាច់សម្រាប់យន្តការសេដ្ឋកិច្ចទីផ្សារ និងមានការដោះដូរផលិតផលនិងសេវាកម្ម ដែលបង្កើតឡើងដោយពលកម្មសង្គមជាមូលដ្ឋាន ។ទីផ្សារ គឺជាប្រភពរីកចម្រើននៃជីវភាពសេដ្ឋកិច្ចសង្គម ពោលគឺជាកន្លែងទំនាក់ទំនងរវាងអ្នកលក់ ផលិតករ ឬអ្នកផ្គត់ផ្គង់ និងអ្នកទិញ អតិថិជន ឬអ្នកប្រើប្រាស់ អ្នកមានតម្រូវការ ដើម្បីដោះដូរទំនិញនិងសេវាកម្ម ។ តាមរយៈនេះ បង្កើតឲ្យមានកិច្ចព្រមព្រៀងក្នុងការផលិត តម្លៃ បរិមាណ ផលិតផល ដែលចាំបាច់សម្រាប់សង្គម ។

ខ- ទីផ្សារក្នុងន័យសេដ្ឋកិច្ច
ទីផ្សារ គឺជាការដោះដូររវាងអ្នកផ្គត់ផ្គង់ និងអ្នកមានតម្រូវការនូវរាល់ទំនិញនិងសេវាកម្ម ជាមួយនឹងបរិមាណផលិតផលនិងតម្លៃសមរម្យ ក្រោមការប្រកួតប្រជែង បើទោះបីជាអ្នកផ្គត់ផ្គង់និងអ្នកមានតម្រូវការ ពុំបានជួបមុខគ្នាក្នុងកន្លែងកំណត់ណាមួយក៏ដោយ ។ពាក្យថា ទីផ្សារ គឺអនុវត្តចំពោះគ្រប់ទ្រព្យសកម្មសេដ្ឋកិច្ច ដែលជាកម្មវត្តនៃការធ្វើពាណិជ្ជកម្ម ផ្សារមូលធន ផ្សារចលនវត្ថុនិងអចលនវត្ថុ និងផ្សារពលកម្ម ។


This site was designed with Websites.co.in - Website Builder

WhatsApp Google Map

Safety and Abuse Reporting

Thanks for being awesome!

We appreciate you contacting us. Our support will get back in touch with you soon!

Have a great day!

Are you sure you want to report abuse against this website?

Please note that your query will be processed only if we find it relevant. Rest all requests will be ignored. If you need help with the website, please login to your dashboard and connect to support

;