តើសន្និធិគឺជាអ្វី?
សន្និធិគឺជាទ្រព្យដែល៖
- ទុកសម្រាប់លក់ក្នុងដំណើរការអាជីវកម្មធម្មតា
- ឋិតនៅក្នុងដំណើរការផលិតសម្រាប់លក់
- មានទម្រង់ជាវត្ថុធាតុដើមឬសម្ភារៈផ្គត់ផ្គង់ដើម្បីទុកប្រើក្នុងដំណើរការផលិតកម្ម ឬក្នុងការផលិតសេវាកម្ម។
សន្និធិគឺជាបរិមាណផលិតផលដែលអ្នករក្សាទុកដើម្បីបំពេញតម្រូវការអតិថិជន។
ឧទាហរណ៍៖ នៅពេលដែលអតិថិជនមកទិញស្រាបៀរអ្នកត្រូវមានស្រាបៀរនៅក្នុងសន្និធិ ដើម្បីលក់ទៅឲ្យអតិថិជន។ ប្រសិនបើអ្នកមិនមានស្រាបៀរគ្រប់គ្រាន់ទេ មានន័យថាប្រសិនបើអ្នកពុំមានសន្និធិទេនោះអតិថិជននឹងទៅទិញនៅកន្លែងផ្សេងទៀតហើយអ្នកនឹងបាត់បង់ការលក់នោះ។
ហេតុដូច្នេះការគ្រប់គ្រងសន្និធិទាក់ទងជាមួយការរក្សាផលិតផលគ្រប់គ្រាន់ដើម្បីផលិតដល់អតិថិជន។
Leave a Message