ប្រព័ន្ធគណនេយ្យ(Accounting System)
ប្រព័ន្ធគណនេយ្យគឺជាប្រព័ន្ធដែលគេប្រើសម្រាប់មកធ្វើការ បកស្រាយការវិភាគគាត់ត្រា ការវាស់វែង ការចាត់ចំណាត់ថ្នាក់ ការសរុប អំពីទំនាក់ទំនងព័ត៌មានដែលមានអត្ថប្រយោជន៍ដល់អ្នកវិនិយោគ។
- ការវិភាគ គឺជាការវិភាគលើសកម្មភាពមួយថាតើសកម្មភាពមនុស្សកើតឡើងមកពីណា?
- ការកត់ត្រា គឺជាការកត់ត្រាប្រតិបត្តិការនីមួយជាតម្លៃសាច់ប្រាក់។
- ការវាស់វែង គឺជាការវាស់វែងជាតម្លៃសាច់ប្រាក់ដែលយើងបានកត់ត្រាថាតើស្មើគ្នាហើយឬនៅរវាងឥណពន្ធនិងឥណទាន។
- ចំណាត់ថ្នាក់គឺជាការចាត់ថ្នាក់ប្រតិបត្តិការទាំងអស់នៃនៃគណនីមួយដែលមានឈ្មោះដូចគ្នាឬលេខដូចគ្នាដាក់ទៅតាមក្រុមនីមួយៗដែលមានទំនាក់ទំនងគ្នា។
- ការសរុប គឺជាការសង្ខេបព័ត៌មានគណនេយ្យទាំងអស់ដែលមានសារៈសំខាន់និងមានប្រយោជន៍ចំពោះអ្នកដែលត្រូវធ្វើការសម្រេចចិត្តក្នុងការរៀបចំរបាយការណ៍ណាមួយដែលយើងចង់បាន។
គណនេយ្យភតិកៈ គឺជាខ្លឹមសារលើទម្រង់ក្រោមភតិសន្យាហិរញ្ញវត្ថុទ្រព្យសកម្មដែលត្រូវបានធ្វើគណនេយ្យកម្មប្រសិនបើកាន់កាប់ដោយភតិកៈ។
Leave a Message